ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិគ្រោះយោបល់លើរបកគំហើញ និងអនុសាសន៍បឋម នៃរបាយការណ៍សិក្សាអំពីការកសាងសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣

នាថ្ងៃពុធ ១០ កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣, វេលាម៉ោង ០៨:៣០នាទីព្រឹក, នៅសណ្ឋាគារសុខាភ្នំពេញ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. សហការជាមួយ សហភាពអឺរ៉ុប (EU) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើរបកគំហើញ និងអនុសាសន៍បឋម នៃរបាយការណ៍សិក្សាអំពីការកសាងសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយអង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ., រដ្ឋបាលរាជធានីភ្នំពេញ, និងក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធ។ ខ្លឹមសារ និងអនុសាសន៍ក្នុងរបាយការណ៍សិក្សានេះ នឹងក្លាយជាធាតុចូលដ៏សំខាន់ទៅក្នុងរបាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ហើយឈានដល់ការកសាងគ្រឹះសមត្ថភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដើម្បីធានាភាពជោយជ័យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។



ព័ត៌មានទាក់ទង